Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • បោះពុម្ព

សៀមរាប៖ ទេសចរទូទៅត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣មេសា។នេះបើសូមជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី១០ ខែមសា ឆ្នាំ២០២៣។

 

សូមជូនដំណឹងបានជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍សមាគម មគ្គទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ដល់២៣ ខែមេសា។

សូមជម្រាបថា ស្ពានហាលនៃប្រាសាទអង្គរវត្តត្រូវបានផ្អាកមិនធ្វើចរាចរណ៍ជាច្រើនឆ្នាំមកហើយដើម្បីធ្វើការជួសជុល។

បន្ទាប់ពីការផ្អាក ភ្ញៀងទាំងឡាយដែលទស្សនាប្រាសាទអង្គរវត្តត្រូវបានបង្វែឱ្យធ្វើដំណើរលើស្ពានពោងបណ្កែតទឹកជាបណ្តោះអាសន្ន៕

ដកស្រង់ពី៖ រស្មីកម្ពុជា