Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស សម្រាប់ដើមខែឧសភា

  • បោះពុម្ព

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី ៣ ដល់ ៩ ខែឧសភាថាៈ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែឧសភា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីទ្រនុងសម្ពាធខ្ពស់ចិន ថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពល ខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និង

ខ្យល់មូសុងនិរតី បង្កឱ្យមានភ្លៀងធ្លាក់ដោយ ផ្នែក ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

នៅក្នុងសេក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាពបែបខាងលើ ធ្វើឱ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៧ ទៅ ៣៩ អង្សាសេ។

ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែឧសភា មានភ្លៀងធ្លាក់ ដោយផ្នែក ក្នុងបរិមាណពីខ្សោយទៅតិច លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ មានការកើនឡើង រាយប៉ាយ ក្នុងបរិមាណ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៦ ទៅ ៣៨ អង្សាសេ។

ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ មានដោយផ្នែក ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ នឹងមានការកើនឡើង រាយប៉ាយ ក្នុងបរិមាណពីតិច ទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

នៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ ចាប់ពីថ្ងៃទី ៣ ដល់់ថ្ងៃទី ៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ មានបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងធ្លាក នឹងមានការកើន ឡើង ក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា