Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់សាធារណជន ជួយផ្តល់ព័ត៌មាន ស្តីពីការលេចធ្លាយទឹក បន្ទាប់ពីសម្ពាធទឹកខ្លាំង

  • បោះពុម្ព

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹងជាសាធារណៈ ដល់សាធារណជន ស្តីពីការចូលរួម សន្សំសំចៃទឹក តាមរយៈការផ្តល់ព័ត៌មាន បន្ទាប់ពីសម្ពាធទឹក នៅក្នុងបំពង់ទឹកស្អាត មានសភាពខ្លាំង នាំឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាត នៅតាមទីសាធារណៈ ឬមុខផ្ទះរបស់អតិថិជន។

 

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ដំណើរការនូវ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែង ជំហានទី១ ដោយបានបញ្ជូនទឹក តាមបំពង់មេនាំទឹកស្អាត ដើម្បីផ្គត់ផ្គង់ និងបង្កើនសម្ពាធទឹក នៅក្នុងរាជធានីភ្នំពេញ និងក្រងតាខ្មៅ ឱ្យបានប្រសើរឡើង ដែលនេះអាចជាហេតុ បង្កឱ្យមានលេចធ្លាយបំពង់ចែកចាយទឹកស្អាត នៅតាមទីសាធារណៈ ឬមុខផ្ទះរបស់អតិថិជន។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ក្នុងករណីសាធារណជន ប្រទះឃើញ ការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ក៏ដូចជាចូលរួមសន្សំសំចៃទឹកទាំងអស់គ្នា សូមទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩៧ ៧៧១ ១១៧៩ឬ លេខ០៩៧ ៦៥១ ២២២២ ដើម្បីក្រុមការងាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះទៅត្រួតពិនិត្យ និងជួសជុល បានទាន់ពេលវេលា។

គួររំលឹកឱ្យដឹងថា បញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងមានចោទ បន្ទាប់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ឱ្យ ដំណើរការសាកល្បងរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលមាន សមត្ថភាពផលិតទឹកបាន ១៩៥ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ រួចមក។

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១ និងទី២ មានសមត្ថភាពផលិតទឹកបាន ៣៩០ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធានាបាន នូវការផ្គត់ផ្គត់ សម្រាប់ប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដល់ឆ្នាំ២០២៥៕

ដកស្រង់ពី៖ រស្មីកម្ពុជា