Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេងសើចពេកហើយ! វេហាស៍ ចេញក្រៅប្រទេសជាមួយជើងហោះហើរដ៏រន្ធត់

  • បោះពុម្ព

តារាចម្រៀងប្រុសប្រចាំនៅផលិតកម្មសាន់ដេ វេហាស៍ បានធ្វើដំណើរដោយយន្ដហោះ ប៉ុន្ដែគេមិនដឹងថាលោកធ្វើដំណើរក្នុងស្រុក ឬចេញទៅក្រៅប្រទេសនោះទេកាលពីល្ងាចថ្ងៃទី១៥ ខែឧសភា។

 

ប៉ុន្ដែពេលយន្ដហោះឡើងដល់លើមេឃ វេហាស៍ បានផ្ដិតយករូបថតមួយសន្លឹកបង្ហាញពីសភាពស្លាបយន្ដហោះចាស់ ធ្វើឲ្យលោកភ័យបុកពោះ។លោកនិយាយថា ពេលឃើញស្លាបយន្តហោះដំបូងរៀងភ័យដែរ តែបាននារីអូតេស្តប្រាប់ថា ទោះយន្តហោះយើងចាស់មែន តែអ្នកបើកយន្តហោះយើងថ្មីទើបកាន់ចង្កូតថ្ងៃហ្នឹង លោកក៏ធូរទ្រូងវិញ។

គេមិនដឹងថាអ្វីដែលលោកនិយាយនេះក្នុងន័យលេងសើច បង្កប់ដោយការភ័យខ្លាចមែនទែនទេ? ប៉ុន្ដែតាមរយៈសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតក្នុងរយៈពេលពីរថ្ងៃនេះ។

តាមរយៈសំណេរនេះ មានអ្នកគាំទ្រមួយចំនួន ចង់ឲ្យលោកប្ដូរអាជីពពីចម្រៀង ទៅជាតារាកំប្លែងវិញ ដោយសារតែឃើញcaption របស់លោកប្រសព្វរកនឹកសរសេរ ហើយធ្វើឲ្យគេឯងចាប់អារម្មរណ៍ច្រើន។

ប៉ុន្ដែលោកភ្លាមនោះលោកក៏ឆ្លើយតបវិញថា រូបលោកមិនចេះកំប្លែងទេ ហើយក្នុងពេលជិះយន្ដហោះនោះរូបលោកក៏ភ័យដែរ ដោយលោកប្រើពាក្យថា៖ “និយាយអីចឹងធូរទ្រូងបន្ដិច តែសុំដូរជើងយន្ដហោះ”៕

ដកស្រង់ពី៖ Sabay