Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មន្ទីរ​សាធារណការ ប្រកាសប្រាប់​ពី​ការបាក់​ស្ពាន និង​ការធ្វើដំណើរ​ផ្លូវ​វាង ឆ្ពោះទៅកាន់​ច្រកព្រំដែន​ទ្វេភាគី ទន្លេ​ចាម ស្រុក​មេមត់​

  • បោះពុម្ព

ត្បូងឃ្មុំ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅ និងធ្វើដំណើរ ឆ្លងកាត់ កំណាត់ផ្លូវខេត្តលេខ ៣៧២ អា ដោយធ្វើដំណើរតាមវាង ដោយសារការ បាក់ស្ពានដែកបេឡេតិ៍ ចំណុចព្រែកក្រាយ ស្ថិតក្នុងភូមិដួង ឃុំជាំក្រវៀន ស្រុកមេមត់។

 

សេចក្តីប្រកាសជូនដំណឹងនេះ បានធ្វើឡើង តាមរយៈលិខិតមួយច្បាប់ ចុះហត្ថលេខាដោយលោក គី ដាណារិទ្ធ ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ឧសភា ម្សិលមិញ ដែលមានខ្លឹមសារបញ្ជាក់ថាៈ បន្ទាប់ពីទទួលបានព័ត៌មាន អំពីការបាក់ស្ពានដែកខាងលើ មន្ទីរបានចាត់បញ្ជូន មន្ត្រីបច្ចេកទេស ចុះសិក្សាផ្លូវវាង សម្រាប់ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងដឹកទំនិញផ្សេងៗ ទៅកាន់ច្រកព្រំដែនទ្វេភាគីទន្លេចាម (ព្រំប្រទល់កម្ពុជា-វៀតណាម) សូមធ្វើដំណើរ តាមផ្លូវវាងទាំងពីរ ដូចខាងក្រោម៖

១.ផ្លូវវាងទី១ ចាប់ពីចំណុចផ្លូវចូលអគ្គិសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ផ្លូវក្រវ៉ាត់ព្រំដែន បត់ស្តាំ បន្តដល់ច្រកព្រំដែនទ្វេភាគីទន្លេចាម។

២.ផ្លូវវាងទី២ ចាប់ពីចំណុចផ្លូវចូលអគ្គិសនី ត្រង់ភូមិក្រវៀនជើង ឃុំជាំក្រវៀន ដល់ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បត់ឆ្វេងបន្តដល់ច្រកព្រំដែនទ្វេភាគី ទន្លេចាម។

សូមបញ្ជាក់ថា ពីវេលាម៉ោង ១៦:១៥នាទី ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ២០២៣ មានករណីបាក់ស្ពានដែកបេឡេត៍ មួយកន្លែង ប្រវែង ៣០ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ត្រង់គីឡូលេខ១៨+៦៥០ (ស្ពានព្រែកក្រោយ) នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧២អា ស្ថិតនៅក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់។

ករណីបាក់ស្ពានដែក ខាងលើ បណ្តាលមកពី រថយន្តដឹកទំនិញអេបបាយ ម៉ាក ហ៊ីយ៉ានដាយ (វេអង) ប្រភេទក្បាល និងសឺមីរ៉ឺម៉កសណ្តោង ដែលក្បាលរថយន្ត ពាក់ស្លាក លេខត្បូងឃ្មុំ 3A-3437 និងសឺមីរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ ត្បូងឃ្មុំ 4A-1476 ៕

ដកស្រង់ពី់៖ រស្មីកម្ពុជា