Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុគ្គលិកអគ្គិសនីម្នាក់ឆក់ខ្សែភ្លើងនៅលើបង្គោលក្រោយមកបានស្លាប់

  • បោះពុម្ព

ស្ទឹងត្រែង៖បុរសម្នាក់ដែលជាបុគ្គលិកអគ្គិសនីត្រូវខ្សែភ្លើងឆក់ពេលកំពុងតបណ្តាញនៅលើបង្គោលមួយដែលមានកម្ពស់ប្រហែល១០ម៉ែត្រ កាលពីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នៅចំណុចទួលអូររៃភូមិវាលដេញឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់។

លោក អេង ភត្រា នាយប៉ុស្តិ៍នគរបាលឃុំអន្លង់ជ្រៃបានបញ្ជាក់ថាជនរងគ្រោះខាងលើឈ្មោះ ហួ យ៉ាអាយុប្រហែល២៥ឆ្នាំជាបុគ្គលិកអគ្គិសនីស្ទឹងត្រែង។ នៅមុនពេលកើតហេតុបុគ្គលិករូបនេះបានឡើងតបណ្តាញអគ្គិសនី បង្គោលលេខP234-204រនៅលើផ្លូវជាតិលេខ៩ក្បែរផ្ទះប្រជាពលរដ្ឋភ្លាមនោះក៏ស្រាប់តែឆក់តែម្តង។

ពេលឃើញជនរងគ្រោះត្រូវភ្លើងឆក់បុគ្គលិកដូចគ្នា ឡើងទៅលើបង្គោលភ្លើង ជួយដាក់មកដីសង្រ្គោះបឋមដឹកមកមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងប៉ុន្តែជាអកុសលបែរជាបាត់បង់ជីវិត៕

ដកស្រង់ពី៖រស្មីកម្ពុជា