កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ៥ នាក់, ជាសះស្បើយ គ្មាន
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២៤ ខែឧសភា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៥ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ គ្មាន និងអ្នកស្លាប់ថ្មីគ្មាន។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៧៥០ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៦៨០ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
ដកស្រង់ពី៖ រស្មីកម្ពុជា