Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២សប្ដាហ៍ទៀត អាជ្ញាធររាជធានី នឹងរុះរើកាត់ទម្លាក់ខ្សែកាប្លិ៍ នៅផ្លូវព្រះត្រសក់ផ្អែម

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងរយៈពេល ២ សប្ដាហ៍ទៀត ក្រុមការងារចម្រុះរបស់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចុះរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសនិងកាត់ទម្លាក់ចេញនូវបណ្ដាញ ដែលគ្មានសណ្ដាប់ធ្នាប់ នៅខាងមុខក្បាលដីលេខ១២៦ ផ្លូវព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) កែងផ្លូវលេខ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

 

តាមសេចក្តីជូនដំណឹង បានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជន ទាំងអស់ ឱ្យបានជ្រាបថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្លិ៍អាកាសគ្រប់ប្រភេទ នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ ឱ្យល្អប្រសើរ និងលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងសក្តិសមជា បេះដូង ព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តចុះធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាប្លិ៍អាកាស និងកាត់ទម្លាក់ចេញនូវ បណ្ដាញដែលគ្មានសណ្ដាប់ធ្នាប់ នៅខាងមុខក្បាលដីលេខ ១២៦ ផ្លូវព្រះត្រសក់ផ្អែម (ផ្លូវលេខ ៦៣) កែងផ្លូវលេខ ១៧២ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញ ខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង ២ ខ្សែ ខាងលើនេះ សូមប្រញាប់រួសរាន់រុះរើចេញ ក្នុងរយៈពេល២ សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុម ហ៊ុនឯកជន ក៏ដូចជា អ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្ត ឱ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដកស្រង់ពី៖ រស្មីកម្ពុជា