កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ១នាក់ ជាសះស្បើយ ៨នាក់
- សេចក្ដីលម្អិត
- ជំពូក៖ សេចក្តីប្រកាសព័ត៌មាន
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី២១ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៨នាក់ និងអ្នកស្លាប់ថ្មីគ្មាន។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨៩១ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨១១ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
ដកស្រង់ពី៖ រស្មីកម្ពុជា