Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលសម្រេចបង្កើនកម្រិតប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតនិងមន្ត្រីរាជការជាស្ត្រី

  • បោះពុម្ព

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៣នេះរាជរដ្ឋាភិបាលបានសម្រេចដាក់ជាផ្លូវការស្តីពី ការបង្កើនកម្រិតប្រាក់ឧបត្ថម្ភ ជូនស្រ្តីជាកម្មក រនិយោជិត មន្ត្រីរាជការ និង ស្ត្រីនៃគ្រួសារ មានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។

 

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៣បានបញ្ជាក់ថាក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគ កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូន និង ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។

ក្នុងសេចក្តីប្រកាសព័ត៌ដដែលនេះបានបញ្ជាក់បន្ថែមថាដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែម ទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្ដល់ការ ឧបត្ថម្ភបន្ថែម ជូន ស្តីនៃគ្រួសារមានបណ្ណសមធម៌កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និង មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះ ឱ្យទៅទទួលការប្រឹក្សា និង ពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូនឱ្យបានសមស្របតាមនិយាមសុខាភិបាល និងប្រកបដោយសុវត្ថិភាព នៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងដើម្បីលើកកម្ពស់អាហារូបត្ថម្ភកុមារផងដែរតាមរយៈ កម្មវិធី ដូចខាងក្រោម៖ ១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដោយ ដំឡើងកម្រិតប្រាក់ ឧបត្ថម្ភ ទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១ និងគិតគូរបន្ថែម សម្រាប់ករណីកូនភ្លោះនិងការពិនិត្យសុខភាពក្រោយសម្រាល និងកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២។

២. ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេល មានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាម មូលដ្ឋានសុខាភិបាលសាធារណៈ, ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការ ផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរនិងផ្តល់ប្រាក់ឧបត្ថម្ភ ទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។

៣. ការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្តី្រក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាម មូលដ្ឋាន សុខាភិបាលសាធារណៈ៖ ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ២ឆ្នាំ ចំនួន ១០ដង ដូច ការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរនិងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។

ក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ដែរថាការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិត ជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេល មានផ្ទៃពោះពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ កាន់តែសបញ្ជាក់ឱ្យឃើញ កាន់តែច្បាស់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្ត្រីមានផ្ទៃពោះ និងកុមារតូច ស្របតាម អាទិភាពដែលកំណត់យក “មនុស្ស” ជាចម្បង់ និងគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីជួយ សម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសដើម្បីលើកទឹកចិត្តស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យ ផ្ទៃពោះឱ្យបានសមស្របតាមនិយាមសុខាភិបាល ដែលអាចជួយកាត់បន្ថយអត្រាមរណៈមាតា និងទារក និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កុមារតាំងពីវ័យតូច ដែលជាមូលដ្ឋានគ្រឹះ ក្នុងការក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់បន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរឹងមាំ និង ប្រកបដោយភាពធន់ សមធម៌ និងបរិយាបន្ន នាពេលអនាគត៕

ដកស្រង់ពី៖ រស្មីកម្ពុជា