Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប បង្ហាញទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនៅថ្ងៃទី ៦ខែកក្កដា

  • បោះពុម្ព

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ កក្កដា ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតនិងការសាកល្បង គុណភាពទឹកខ្មៅលុបមិនជ្រះដោយភាគីពាក់ព័ន្ធ។

 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថាទឹកខ្មៅជ្រលក់ដៃសម្រាប់ការ បោះឆ្នោត គឺបញ្ជាទិញពីឥណ្ឌាជាង ៥២.០០០ដប សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកឧត្តមបានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយចំណាយថវិកាជាង ២លានដុល្លារ សម្រាប់ការបោះពុម្ព និងថវិកាជាង ៥០លានដុល្លារ សម្រាប់រៀបចំដំណើរការនៃការបោះឆ្នោត៕

ដកស្រង់ពី៖ រស្មីកម្ពុជា