Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសាធារណការ នឹងយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ១.៦០០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះ បានចេញ សេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

 

សេចក្តីជូនដំណឹងនេះ បានជម្រាបជូនសាធារណជន ដែលប្រើប្រាស់សេវាបញ្ចូល ថាមពលយានយន្តអគ្គិសនី ឱ្យដឹងថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០ រៀល (មួយពាន់ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង។ អាស្រ័យដូចបានជម្រាបជូននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំ ថា សាធារណជននឹងចូលរួមសហការអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

ដកស្រង់ពី៖ រស្មីកម្ពុជា