Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន​នៅថ្ងៃទី៥ ខែសីហាខាងមុខ

  • បោះពុម្ព

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ នឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ជាមួយនឹងការប្រកាសលទ្ធផលបណ្តោះអាសន្ននេះដែរ គ.ជ.ប នឹងទុកពេលវេលាដល់ភាគីពាក់ព័ន្ធ និងគណបក្សនយោបាយក្នុងការប្តឹងតវ៉ាផងដែរ។

 

នេះបើតាមការបញ្ជាក់ពីសំណាក់ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)និងជាអ្នកនាំពាក្យគ.ជ.ប។

តាមលទ្ធផលក្រៅផ្លូវការបានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបាន១៥០អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន៥អាសនៈក្នុងចំណោមអាសនៈចំនួន១២៥អាសនៈ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅល្ងាចថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣ លោក ហង្ស ពុទ្ធា បានឱ្យដឹងថា លទ្ធផលជាបឋមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧បានប្រកាសរួចហើយចាប់តាំងតែពីម៉ោង ៧យប់ក្នុងថ្ងៃបោះឆ្នោតពោលគឺថ្ងៃទី ២៣ ខែកក្កដា ហើយបានបញ្ចប់ទៅវិញនៅម៉ោង ១២ថ្ងៃត្រង់នៃថ្ងៃ ទី២៤ ខែ កក្កដា ។

លោកបានបញ្ជាក់បន្ថែមថា៖”គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើការប្រមូលទិន្នន័យ និងធ្វើការបូកសរុបដោយក្នុងនេះធ្វើការផ្ទៀងផ្ទាត់ដោយគ្រឿងអេឡិចត្រូនិកផងនិងដោយដៃផងដើម្បីធ្វើការបូកសរុប។

នៅពេលមានការបូកសរុបបញ្ចប់គ.ជ.បនឹងចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្ន។សម្រាប់លទ្ធផលបណ្តោះអាសន្ននេះគ.ជ.បគ្រោងនឹងប្រកាសផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែ សីហាខាងមុខ”។

លោក ហង្ស ពុទ្ធា បានលើកឡើងថាសម្រាប់ការប្រកាសលទ្ធផលបណ្តោះអាសន្ននេះដែរ គ.ជ.ប នឹងទុកពេលវេលាដល់ភាគីពាក់ព័ន្ធនិងគណបក្សនយោបាយក្នុងការប្តឹង។សម្រាប់បណ្តឹងទាំងនេះគ.ជ.បនឹងមានយន្តការដោះស្រាយជូនដល់គណៈបក្សនីមួយៗក៏ដូចជាភាគីពាក់ភាគីពាក់ព័ន្ធផងដែរ។បន្ទាប់ពីយន្តការដោះស្រាយបណ្តឹងបានបញ្ចប់នោះ គ.ជ.ប គ្រោងនឹងផ្សាយនូវលទ្ធផលផ្លូវការ ក្នុងការបែងចែកអាសនៈនិងបង្ហាញពីសម្លេងដែលគណបក្សនយោបាយនីមួយៗទទួលបាន។

គួរបញ្ជាក់ថាបើយោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ អ្នកចេញទៅ បោះឆ្នោតសរុបមានចំនួន៨.២១៣.២៦០នាក់ស្មើនឹង៨៤,៥៨ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៩.៧១០.៦៥៥នាក់ ដែលជាចំនួនមួយកើនឡើង បើធៀបនឹងការបោះឆ្នោតកន្លងមក៕

ដកស្រង់ពី៖ រស្មីកម្ពុជា