Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច ឡោមព័ទ្ធស្ថានីយ៍ប្រេង ស្ពានតេ ដើម្បីចាប់បង្រ្កាបរថយន្ត ពីរគ្រឿងដឹកឈើ ខុសច្បាប់ នៅក្រុងក្រចេះ

  • បោះពុម្ព

ក្រចេះ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានសម្រេចធ្វើការឡោមព័ទ្ធ ទីតាំងស្ថានីយ៍ប្រេង តេលា ស្ពានតេ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរា៉ន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការនោះបានបញ្ជាក់ថា ការចុះឡោមព័ទ្ធទីតាំងស្ថានីប្រេងសាំង ខាងលើនេះ គឺដើម្បីរឹបអូសយករថយន្តពីរគ្រឿង ដែលបានបង្ករហេតុគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តយោធាម្នាក់ក្នុងខេត្តក្រចេះ និងគេសង្ស័យថា បានលួចលាក់ដឹកឈើ ប្រណិត ខុសច្បាប់ ផងដែរ។

យោងតាមរបាយការណ៍ផ្នែក រដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់ឱ្យដឹងថាៈ រថយន្ដដឹក ឈើទាំង ២ គ្រឿងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ដមន្រ្តីយោធាម្នាក់ នៅចំណុចឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣ ហើយបានបើករត់ចូល ក្នុងបរិវេណទីតាំងស្ថានីយ៍ប្រេង តេលា ស្ពានតេ របស់លោក ម៉ារែន បន្ទាប់មកសមត្ថកិច្ច បានសហការជាមួយម្ចាស់ស្ថានីយ៍ ប្រេង តេលា តែម្ចាស់ទីតាំងនោះ មិនព្រមសហការជាមួយ ដោយគាត់ឆ្លើយថា មិនមាន រថយន្ដ ចូលទេ ។

យោងតាមរបាយការណ៍ខាងលើ បានបញ្ជាក់ទៀតថាៈ ក្រោយពីម្ចាស់ស្ថានីយ៍ប្រេង តេលា មិនព្រមសហការ សមត្ថកិច្ចបានរាយការណ៍ ជូនលោកព្រះរាជអាជ្ញា សាលាដំបូង ខេត្ត បន្ទាប់មក លោក រ៉ា បូរា៉ន់ឌី ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត បានដឹកនាំកម្លាំង ចុះឆែកឆេរ ក៏ប្រទះឃើញរថយន្ដ បង្កហេតុទាំង ២ គ្រឿង និងឃើញឈើជាច្រើន នៅក្នុងឃ្លាំង បរិវេណស្ថានីយ៍ប្រេងតេលា នេះម្ដង។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចម្រុះ កំពុងដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនខ្សា ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕

ដកស្រង់ពី៖រស្មីកម្ពុជា