Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅពេលព្យុះទី៥ដើរទៅកៀកឆ្នេរខាងកើតប្រទេសចិនវិសម្ពាធថ្មីដែលនឹងវិវត្តទៅជាព្យុះទី៦បានកើតមានឡើង

  • បោះពុម្ព

ភ្នំពេញៈ ពេលព្យុះទី៥ដើរកាន់តែទៅកៀកនឹងឆ្នេររបស់ប្រទេសចិននៅខាងលិចកោះតៃវ៉ាន់ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីនមានវិសម្ពាធថ្មីមួយទៀតបានកើតឡើងហើយនឹងវិវត្តទៅជាព្យុះទី៦មានកម្លាំងស្រូបខ្លាំងធ្វើស្ថានភាពភ្លៀងនៅក្នុងប្រទេសកម្ពុជាចុះខ្សោយនៅសប្តាហ៍ក្រោ យ តែសម្រាប់រយៈពេលពីរបីថ្ងៃនៅចុងសប្តាហ៍នេះភ្លៀងនៅមានធ្លាក់រាយប៉ាយល្អច្រើនធ្វើឱ្យតាមស្រែជាទូទៅមានដក់ទឹកច្រើនហើយព្រមពេលជាមួយគ្នានេះ ក្រសួងធនធានទឹកនិងឧតុនិយមបានកំពុងតែប្រមូលទឹកបញ្ចូលអាងទុកសម្រាប់ផ្គត់ផ្គង់ដំណាំស្រូវនាពេលខាងមុខ។

 

លោក ចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣ថា ខណៈពេលព្យុះ ទី៥ឈ្មោះដុកស៊ូរីដើរទៅកាន់តែកៀកឆ្នេររបស់ប្រទេសចិននៅខាងលិចកោះតៃវ៉ាន់នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើតប្រទេសហ្វីលីពីនមានវិសម្ពាធថ្មីមួយទៀតបានកើតឡើងនឹងអាចវិវត្តទៅជាព្យុះទី៦មានដំណើរស្របនឹងដំណើររបស់ព្យុះទី៥គ្រាន់តែវានៅខាងលើបន្តិចដោយមានគោលដៅទៅរកឆ្នេរខាងកើតរបស់ប្រទេសចិនដែរ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថាព្យុះទី៦អាចមានកម្លាំងស្រូបខ្លាំងធ្វើឱ្យស្ថានភាពភ្លៀងនៅលើប្រទេសកម្ពុជាចុះខ្សោយនិងមានខ្យល់បក់បោកខ្លាំងនៅសប្តាយ៍ក្រោយ។ តែសម្រាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ភ្លៀងនៅមានធ្លាក់រាយប៉ាយល្អច្រើនក្នុងក្របខណ្ឌទូទាំងប្រទេសបានពីរទៅបីថ្ងៃទៀត។

លោកចាន់ យុត្ថាបានបញ្ជាក់ថាចំពោះស្ថានភាពទឹកសម្រាប់បង្កបង្កើនផលនៅទូទាំងប្រទេសពេលនេះមានភាពល្អប្រសើរដោយនៅតាមស្រែដែលពេលកន្លងទៅ មិនមានទឹក ពេលនេះភាគច្រើនមានទឹកដក់និងមានទឹកកាន់តែច្រើនថែមទៀតនៅពេលមានភ្លៀងបន្ថែមក្នុងពេលពីរបីថ្ងៃខាងមុខបន្ទាប់ពីព្យុះទី៥រលាយ។

ព្រមពេលជាមួយនឹងនៅតាម ស្រែមានទឹកដក់ ក្រសួងធនធានទឹកនិងឧតុនយមបានណែនាំដល់គ្រប់មន្ទីររាជធានីខេត្តឱ្យប្រមូលទឹកបញ្ចូលអាងទុកសម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវ ក្នុងករណីមានភ្លៀងខ្សត់ខ្សោយដែលអាចកើតមានឡើងនាពេលខាងមុខ។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យារស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២៦ខែកក្កដាដល់ថ្ងៃទី១ខែសីហា ដោយនៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគលើកាត់លើប្រទេសថៃ ឡាវ និង ភាគ កណ្តាលវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។

ព្រមពេលជាមួយគ្នានេះនៅក្នុងសេចក្តីជូនដំណឹងបានសរសេរថានៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីនមានព្យុះទី៥ឈ្មោះដុកស៊ូរី បានបង្កើនកម្លាំងទៅជាព្យុះទីហ្វុង (TY DOKSURI)ធ្វើដំណើរឆ្ពោះទៅរកប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីននិងកោះតៃវ៉ាន់។ព្យុះនេះនឹងអាចទៅដល់ដីគោកប្រទេសចិនក្នុងអំឡុងថ្ងៃទី២៨ខែកក្កដា៕

ដកស្រង់ពី៖ រស្មីកម្ពុជា