Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប រៀបចំសន្និបាតបូកសរុប ការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤-១៥ ខែសីហា

  • បោះពុម្ព

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ នៅថ្ងៃទី១៤–១៥ ខែសីហា ឆ្នាំ២០២៣ នៅសាលមហាស្រពស្ទឹងសង្កែ ដែលស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពិធីអង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។

 

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហានេះថាៈសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ មានរបៀបវារៈសំខាន់ៗមួយចំនួន ដូចជា ៖

១. របាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។

២. ការពិភាក្សាជាក្រុម ដើម្បីពិភាក្សាទៅលើ ប្រធានបទចំនួន ៥ ៖

១. ការរៀបចំបញ្ជីបោះឆ្នោត

២.ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ

៣. ដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ

៤. ការបោះឆ្នោតការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត និងទី៥. ការបណ្តុះបណ្តាល និងអប់រំសាធារណជន។

លោកបានបន្តថាៈ នៅក្នុងសន្និបាតនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញចន្ទ ប្រធាន គ.ជ.ប នឹងថ្លែងសន្ទរកថាបិទ សន្និបាត ហើយក៏អាចនឹងមានបទអន្តរាគមន៍ របស់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោតផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្ត ទៅ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានដំណើរដោយរលូន សន្តិសុខ សណ្តាប់សាធារណៈល្អ មិនមានការគំរាមកំហែង និងគ្មានអំពើហិង្សាកើតឡើងនោះទេ និងបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

ដកស្រង់ពី៖ រស្មីកម្ពុជា