Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក

  • បោះពុម្ព

ភ្នំពេញៈ វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក ។ នេះបើតាមការឱ្យដឹងពីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ តាមរយៈសេចក្តីជូន ព័ត៌មាន ស្តីពីការប្រគល់មកវិញ នូវសម្បត្តិវប្បធម៌របស់កម្ពុជាទាំងនោះ។

 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងមានសេចក្តីរីករាយសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សមុច្ច័យ វត្ថុបុរាណខ្មែរដ៏ល្អឯកមួយចំនួនទៀតនឹងត្រូវបញ្ចូនត្រឡប់មកកម្ពុជាវិញ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindeman ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមានដូចជា បដិមាព្រះវិស្ណុ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។

យោងតាមសាក្សីបានឱ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។

ក្នុងចំណោមវត្ថុដែល ប្រគល់មកវិញនេះ ក៏មានចម្លាក់ទេពមួយអង្គ ដែលគេជឿថាជាបដិមា ព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) ដែល មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់ កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។

ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និង អ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិ របស់យើង។

យើងមានសេចក្តីរំភើបក្រៃលែង ដែលស្នាដៃដ៏ល្អឯកទាំងនេះត្រូវបានប្រគល់មកវិញ ” បន្ទាប់ពីកិច្ច សហការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងអស់រយៈពេលជាងបីឆ្នាំមក។

ក្នុងនោះ រូបចម្លាក់ ព្រះធត្ថទ្យុមន៍ គឺជាបដិមាដ៏សំខាន់មួយសម្រាប់បេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ ដោយសាររូបនេះគឺជាបដិមា មួយ ក្នុងចំណោមបដិមាទេពទាំង៩អង្គ ដែលមានប្រភពមកពីប្រាសាទចិននៅកោះកេរ។

បដិមាព្រះធូស្ថទ្យុមន៍ ត្រូវ បានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។

ក្រោយមក រូបភាពបដិមានេះត្រូវបានបង្ហាញនៅ ក្នុងទស្សនាវដ្តី Architectural Digest។

យើងក៏មានក្តីរំភើបឥតឧបមាដែលដឹងថា បដិមាសំខាន់ៗចំនួនពីរទៀត ដែលមានប្រភពមកពីប្រាសាទក្រចាប់នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទុំ និងបដិមា អឌ្ឍនារីស្វរ ដែលត្រូវបានលួចក្នុងឆ្នាំ១៩៩៧។ បដិមាព្រះវិស្ណុផ្ទុំ ត្រូវបានគេលួចយកចេញពីតួប៉មកណ្ដាលន ប្រាសាទក្រចាប់។ យើងក៏កត់សម្គាល់ផងដែរអំពីសារៈសំខាន់នៃព្រះសិរ្សអសុរា និងទេព ដែលមានអាយុកាលក្នុង សម័យអង្គរនៃរាជ្យព្រះមហាក្សត្រដ៏អស្ចារ្យបំផុតមួយគឺ ព្រះបាទជ័យវរ្ម័នទី៧”។

ការបញ្ជូនត្រឡប់មកវិញនេះ បង្ហាញជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំ យកមកវិញនូវព្រលឹងដូនតា ដែលបានចាកចេញពីមាតុភូមិកន្លងមក។

លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា បានសម្តែងនូវអំណរគុណជាពិសេស ដោយបញ្ជាក់ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការ ដឹកនាំប្រកបដោយគតិបណ្ឌិត និងការនាំយកសន្តិភាពជូនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ព្រមទាំងសូម ស្វាគមន៍ និងអបអរសាទរ ក្នុងការវិលត្រឡប់មកវិញនៃព្រលឹងដូនតាដែលជាមង្គលរបស់ជាតិ ក៏ដូចជាការប្រោះព្រំ ប្រសិទ្ធិពរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី”។

ទន្ទឹមនេះ លោកស្រីរដ្ឋមន្ត្រី បានសម្ពនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះ ការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក USAO-SDNY, HSI និងអាជ្ញាធរពាក់ព័ន្ធ ទាំងនៅ ក្រៅប្រទេស និងនៅកម្ពុជា ជាពិសេស ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ និងក្រុមអ្នកស្រាវជ្រាវ ក្រុមបុរាណវិទូ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកជំទាវរដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់គ្រួសារ Lindemann ដែលបាន សម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការប្រគល់ស្នាដៃដ៏ល្អឯកទាំងនេះត្រឡប់មកកម្ពុជាវិញ។

លោកស្រីដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណជាពិសេសផងដែរដល់លោក Bradley J.Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heirberg នៃក្រុមហ៊ុន Heimberg Barr LLP និងជាទីប្រឹក្សាផ្នែកច្បាប់ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានចំណាយពេលវេលាជាច្រើនជួយដល់ក្រុមការងារក្រសួង ក្នុងការ ចរចាទាមទារនូវសម្បត្តិវប្បធម៌ខ្មែរ ហើយកិច្ចសហការនេះគឺជាការរួមចំណែកដ៏ជោគជ័យ ក្នុងការទទូលបានមក វិញនូវកេរមរតកដែលមិនអាចកាត់ថ្លៃបាន។

ជាចុងក្រោយ លោកស្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពចំពោះការខិតខំ ប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ និងការនាំ ត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។

ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ បេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជន កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជ សាសន៍ខ្មែរក្រហម”៕

ដកស្រង់ពី៖ រស្មីកម្ពុជា