Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅក្នុងសប្តាហ៍នេះ មានភ្លៀងធ្លាក់ច្រើន ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប

  • បោះពុម្ព

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹង ស្តីពីការព្យាករ ស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថាៈ នៅក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធ ទាប Intertropical Convergence Zone (ITCZ) អូសបន្លាយកាត់ លើពាក់កណ្តាល អាងទន្លេមេគង្គ ក្នុងប្រទេសប្រទេសថៃ និង ឡាវ ជាមួយនឹងខ្យល់ មូសុងនិរតីខ្សោយ បង្កឱ្យនៅរាជធានី និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតពីតិចទៅបង្គួរ។

 

សេចក្តីជូនដំណឹង បានសរសេរលម្អិតថាៈ ស្ថានភាពធាតុអាកាសបែបខាងលើ ធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរិមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៣ អង្សាសេ។

នៅរាជធានី និងបណ្តាខេត្ត នានា អាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីតិចទៅបង្គួរ នៅលើផ្ទៃដីរងទឹកភ្លៀង rain of area ពី ៥០ ទៅ ៦០ ភាគរយ (ផ្ទៃដីសរុបនៃតំបន់)។នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរិមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ហភាព អតិបរមា មានពីទៅ ៣១ ទៅ ៣៣ អង្សាសេ។ នៅបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ នៅលើផ្ទៃដីរងទឹកភ្លៀង rain of area ពី ៦០ ទៅ ៧០ ភាគរយ (ផ្ទៃដីសរុបនៃតំបន់)។ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរិមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣០ ទៅ ៣២ អង្សាសេ។

នៅលើបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅលើផ្ទៃដីរងទឹកភ្លៀង rain of area ពី ៥០ ទៅ ៦០ ភាគរយ (ផ្ទៃដីសរុបនៃតំបន់)។ នៅលើផ្ទៃសមុទ្រ អាចចមានភ្លៀង ខ្យល់ និងរលកសមុទ្រមធ្យម៕

ដកស្រង់ពី៖ រស្មីកម្ពុជា