Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេងសាំងឡើងថ្លៃ១៥០រៀល ក្នុងមួយលីត្រ

  • បោះពុម្ព

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ដល់៣០ ខែកញ្ញាឆ្នាំ២០២៣នេះ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ ត្រូវបានតម្លើងថ្លៃ១៥០រៀល ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លើង១០០រៀល ក្នុង១លីត្រដូចគ្នា សម្រាប់ប្រេងម៉ាស៊ូត។

 

ក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះបានឲ្យដឹងថា សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤.៧៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤.៨៥០រៀល ក្នុង១លីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដដែលថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។

ដកស្រង់ពី៖ រស្មីកម្ពុជា