Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រព័ន្ធសម្ពាធទាប នៅលើប្រទេសកម្ពុជា និងសម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិន ខាងត្បូង បង្កឱ្យមានភ្លៀងច្រើន

  • បោះពុម្ព

ភ្នំពេញៈ សម្ពាធទាបសកម្ម នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានទំនាក់ ទំនង ជាមួយនឹងប្រព័ន្ធសម្ពាធទាបមួយអូសកាត់លើប្រទេសកម្ពុជា វានឹងបង្កឱ្យមានភ្លៀង ធ្លាក់ច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ដោយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

 

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២៤ ខែកញ្ញា បានជូនដំណឹងថា ប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង នឹងអូសកាត់លើព្រះរាជាណាចក្រកម្ពុជា ព្រមពេលជាមួយគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា ឡាវ រួចបន្តដំណើរពីខាងកើតមកខាងលិច ស្របជួរភ្នំដងរែក។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា សម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ ខ្ពង់រាប ភាគឦសាន ខ្ពង់រាបភាគខាងជើងតំបន់ទំនាបកណ្តាល ភាគពាយព្យ អាចមានភ្លៀង ពីបង្គួរទៅច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា។

ឯនៅតំបន់មាត់សមុទ្រ នាអំឡុងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរ ទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានខ្យល់បក់ បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរ ដោយអំពាវនាវ ដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រ និងអ្នកដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ៕

ដកស្រង់ពី៖ រស្មីកម្ពុជា