Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិព្រះវិហារ ប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរបណ្តោះអាសន្ន នៅថ្ងៃ២៩ ខែកញ្ញា !

  • បោះពុម្ព

(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរជាបណ្តោះអាសន្ន នាថ្ងទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។

 

នេះបើតាមរយៈសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ការផ្អាកបណ្តោះអាសន្ននេះ គឺដើម្បីរៀបចំពិធីបួងសួងថ្នាក់ជាតិ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ដពីភពលោក។

គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ៖

ដកស្រង់ពី៖ Fresh New