Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងការងារ ជូនដំណឹងដល់កម្មករកាត់ដេរ ២៣ រោងចក្រ ដែលត្រូវបានព្យួរ កិច្ចសន្យាការងារ នឹងបានទទួលប្រាក់ឧបត្តម្ភ ពីរាជរដ្ឋាភិបាល លើកទី៨

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី ជូនដំណឹងមួយ ដោយបានប្រាប់ដល់កម្មករ និយោជិត ចំនួន ២៣ ស្តីពីការបើកប្រាក់ ឧបត្ថម្ភ ជូនបងប្អូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យា ការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាល លើកទី៨។

 

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់ឱ្យដឹងថា កម្មករ និយោជិត ដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែ កក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង ២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរ និងកាបូប (ដូចមានភ្ជាប់នៅក្នុង ឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ដោយសារទទួលរង ផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ធនាគារ វីង នឹងផ្ញើសារ អំពីការបើកប្រាក់ ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក នាពេលកន្លងមក។

ក្រសួង បានបន្តឱ្យដឹងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យ លើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៨១.០០០ រៀល (២០ដុល្លារ អាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ៧ថ្ងៃ ដល់ ១៤ ថ្ងៃ , ១៦២ .០០០ រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

ជាមួយគ្នានេះ ក្រសួង បានរំលឹកថា ធនាគារ វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋា ភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបាន ទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទ ពីធនាគារ វីង ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទ ដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវា ទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករ និយោជិត ដែលបម្រើការងារ នៅរោងចក្រ ទាំង២៣ នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាព លេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។

ក្រសួងនឹង បន្តជូនដំណឹងដល់បងប្អូនកម្មករ និយោជិតរោងចក្រ ដទៃផ្សេងទៀត ដែលទទួលបាន ការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ អំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា