Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសាធារណការ៖ ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក អនុវត្តតែនៅទីតាំងផ្តល់សេវាដែលទទួលស្គាល់ដោយក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំងផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីកម្រៃសេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ដូចនេះថា ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គមដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង រួមមានដូចជា៖ សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវាធ្វើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវាឡើយ។ ការណ៍នេះគឺផ្ទុយពីការពិតដែលបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ លើការផ្តល់សេវាសាធារណៈរបស់ក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង មេត្តាជ្រាបថា ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំងផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង (htps://ransportlicerse.mpwt.gov.kh/, https://vehicle.mpwt.gov.kh/, https:/drverlicense.mpwt.gov.kh/, https://techinspection.mpwt.gov.kh/) និងអនុវត្តតាមនីតិវិធីដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈខាងលើនេះត្រូវអនុលោមតាមប្រកាស អន្តរក្រសួងលេខ១៤៦០ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការផ្តល់សេវាសាធារណៈដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់ សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្តាំទីតាំងផ្តល់សេវាដូចមានកំណត់ជូនខាងលើ ដោយត្រូវចៀសវាង ដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ទាំងថវិកា ពេលវេលា និងទទួលបានឯកសារ ក្លែងបន្លំពីជនខិលខូច៕

ដកស្រង់ពី៖ Fresh New