Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ឱ្យអ្នកចាប់យកដីរដ្ឋ ធ្វើកម្មសិទ្ធិ នៅចំណុចដូរដំរី ចាកចេញ

  • បោះពុម្ព

ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គល ពាក់ព័ន្ធទាំងអស់ ទៅនឹងការលបលួច ចូលកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទម អនាធិបតេយ្យ ចំនួន៦ គ្រោងខ្ទម លើផ្ទៃដីទំហំ មួយហិកតា ស្ថិតនៅចំណុចអូរដំរី (អូរតាអ៊ើ) ក្រុម២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបញ្ឈប់រាល់សកម្មភាព ទាំងឡាយ និងត្រូវធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច គ្រប់គ្រងវិញ។

 

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៍មានទាំងអស់ ជ្រាបថា ថ្មីៗនេះ មានក្រុមអនាធិបតេយ្យបានលបលួច ចូលកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទម អនាធិបតេយ្យចំនួន ៦ គ្រោងខ្ទម លើផ្ទៃដីទំហំ មួយហិកតា ស្ថិតនៅចំណុចអូរដំរី (អូរតាអ៊ើ) ក្រុម២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែលមានព្រំជាប់នឹងតំបន់សហគមន៍។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរទៀត ថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីខែឧសភា ឆ្នាំ២០២៣ មន្ត្រីអនុរក្សនៃ មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បានចុះទៅធ្វើការអប់រំណែនាំ ឱ្យពួកគាត់ស្ម័គ្រចិត្ត រុុះរើដោយខ្លួនឯង។

រហូតដល់ថ្ងៃនេះ (១វិច្ឆិកា) ក្រុមអនាធិបតេយ្យ ខាងលើ មិនត្រឹមតែមិនព្រមរុះរើ តាមការណែនាំទេ ថែមទាំងបន្តនាំគ្នីគ្នា មកសាងសង់ខ្ទម និងបោះបង្គោលរបង ហ៊ុមព័ទ្ធដីរដ្ឋ យកធ្វើជាកម្មសិទ្ធិបន្ថែម ជាបន្តបន្ទាប់។

យោងតាមមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃ យកមកធ្វើជាកម្មសិទ្ធិនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥ លានរៀល ១៥០ លានរៀល ហើយក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង។

រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយមុឺងម៉ាត់បំផុត គ្មានការលើក លែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ ដោយនាំយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ឱ្យខាងតែបាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា