Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធាតុអាកាសត្រជាក់ នឹងមកដល់ នៅចុងសប្តាហ៍នេះ បន្ទាប់ពីមានភ្លៀងធ្លាក់រាយប៉ាយ នៅថ្ងៃទី ១៥ និង ១៦ វិច្ឆិកា

  • បោះពុម្ព

ភ្នំពេញៈ ធាតុអាកាសត្រជាក់លើកដំបូង សម្រាប់រដូវរំហើយ ឆ្នាំនេះ (២០២៣-២០២៤) នឹងចូលមកដល់ នៅបន្ទាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ក្រោយមានការ ធ្លាក់ភ្លៀង រាយប៉ាយមិនស្មើ ក្នុងបរិមាណច្រើនគួរសម នៅអំឡុងថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា ដោយនៅលើ លំហើសមុទ្រមានភ្លៀងច្រើន ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ធាតុអាកាសត្រជាក់ លើកដំបូង សម្រាប់រដូវរំហើយ ឆ្នាំនេះ (២០២៣-២០២៤) នឹងចូលមកដល់នៅបន្ទាប់ ពីថ្ងៃទី ១៧ ខែវិច្ឆិកា ចុងសប្តាហ៍នេះ ក្រោយពីមានការធ្លាក់ភ្លៀង រាយប៉ាយមិនស្មើ ក្នុងកម្រិតច្រើនគួរសម។

ព្រមពេលជាមួយគ្នានេះ នៅលើលំហ សមុទ្រមានភ្លៀងច្រើន ខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បានបញ្ជាក់ថា ចំពោះបាតុភូតមួយ ដែលបានកើត មាន នៅក្នុងសមុទ្រប៉ាស៊ីហ្វិក ខាងកើត ប្រទេសហ្វីលីពីននោះ វាមិនដើរឆ្លងចូល មកក្នុងសមុទ្រចិន ខាងត្បូង បានទេ គឺវានឹងដើរស្របឆ្នេរ ខាងកើតប្រទេសហ្វីពីន ហើយអាចនឹងរលាយទៅវិញ ដោយសារទ្រនុងសម្ពាធខ្ពស់ រុញចុះមកខ្លាំង ជាមួយនឹងខ្យល់មូសុងឦសាន ក៏មានឥទ្ធិពលខ្លាំងដែរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា