Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

 

ក្រសួងបញ្ជាក់ថា ឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលបាននិងកំពុងគ្របដណ្តប់មកលើប្រទេសកម្ពុជាចុះខ្សោយ ជាមួយនឹងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនមធ្យម។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * មានចុះអ័ព្ទនៅពេលព្រឹក នៅបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

២-តំបន់ខ្ពង់រាប៖ * សីតុណ្ហភាពអប្បបរមាពី២០-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី * តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទនៅពេលព្រឹក។

៣-តំបន់មាត់សមុទ្រ៖ * សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី * រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ដកស្រង់ពី៖ Fresh New