Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យ CUS ប្រកាសផ្តល់កុំព្យូទ័រយួរដៃ ជូនសិស្សនិទ្ទេស A ឬ B ដែលចុះឈ្មោះចូលរៀនមុនគេ

  • បោះពុម្ព

(ភ្នំពេញ)៖ ពិតជាឱកាសល្អកម្ររកបាន! សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ប្រកាសផ្តល់កុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០គ្រឿងជូនសិស្សនិទ្ទេស A ឬ B ដែលចុះឈ្មោះចូលរៀនមុនគេនៅទីតាំង ឬសាខាណាមួយរបស់សាកលវិទ្យាល័យឯកទេសនៃកម្ពុជា។

ក្រៅពីការប្រកាសផ្តល់កុំព្យូទ័រយួរដៃ ជូនសិស្សនិទ្ទេស A ឬ B ដែលបានមកចុះឈ្មោះចូលរៀនមុនគេហើយនោះ សាកលវិទ្យាល័យក៏បានប្រកាសជួយឧបត្ថម្ភការសិក្សានៅឆ្នាំទី១ប្រចាំខែចំនួន ១០០,០០០រៀលបន្ថែមទៀត ចំពោះនិស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេស A, B, C ទាំងអស់ ដែលបានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណៈសម្បត្តិ និងការអភិវឌ្ឍរបស់សាកលវិទ្យាល័យ។

ស្របពេលដែលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមានការរីកចម្រើនឥតឈប់ឈរ បដិវត្តឧស្សាហកម្ម៤.០ បាននិងកំពុងបង្ហាញរូបរាងកាន់តែច្បាស់នាដើមសតវត្សទី២១នេះ ការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យបានឆ្នើមស្របតាមសម័យឌីជីថល គឺជាទិសដៅភារកិច្ចរិតតែសំខាន់ សំដៅរួមគ្នាបង្វឹក ដុសខាត់ និស្សិតឱ្យទទួលបានចំណេះដឹង ជំនាញ បំណិនវិជ្ជាជីវៈពិតប្រាកដ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ និងមុខរបរក្នុងបរិបថនៃសេដ្ឋកិច្ចឌីជីថលសម័យថ្មីនេះ។

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS បានប្ដេជ្ញាសម្រេចឱ្យបានតាមចក្ខុវិស័យ គឺសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ត្រូវក្លាយជារោងចក្របញ្ញាញាណដោយការកសាង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ ដើម្បីកសាងកិត្តិនាម និងអភិវឌ្ឍគុណភាពអប់រំរបស់ខ្លួន ក្នុងឆាកអន្តរជាតិចាប់ពីឆ្នាំ២០២៧តទៅ។ ជាពិសេសគឺដើម្បីចូលរួមចំណែកសម្រេចឱ្យបានទិសដៅដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

បច្ចុប្បន្នសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ជាគ្រឹះស្ថានឧត្តមសិក្សាដែលមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្សលើកម្រិតបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដោយមានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាចំនួន៦ គឺ CUS សាខាកំពង់ចាម, CUS សាខា កំពង់ធំ, CUS សាខាសៀមរាប, CUS សាខាបន្ទាយមានជ័យ, CUS សាខាបាត់ដំបង និង CUS សាខាខេត្តកំពត៕

ដកស្រង់ពី៖Fresh New