Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាទទួលបានចំណូលជាង ៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ២០២៣ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលប្រមាណជាង៣៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ នៅក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា «ក្នុងរយៈពេល១២ខែ ពោលចាប់ពីខែមករា-ខែធ្នូ ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ»។

ដោយឡែកសម្រាប់ពេញមួយខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ៩ម៉ឺននាក់ ទទួលបានចំណូល៤ ៦៥២ ១៤១ដុល្លារអាមេរិក កើនឡើង៨៤.៩៥ភាគរយ។ ក្នុងរយៈពេល១២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១ ៥៩៦ ១៣៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖

ដកស្រង់ពី៖Fresh New