Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Fresh News ប្រកាសផ្តល់អាហាររូបករណ៍៥០កន្លែង លើជំនាញ៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកជួយដល់សិស្សានុសិស្សក្រីក្រ ដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ បណ្តាញព័ត៌មាន Fresh News សូមប្រកាសផ្ដល់អាហាររូបករណ៍ចំនួន៥០កន្លែង លើមុខជំនាញចំនួន៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ចំពោះឯកទេសទាំង៧ សម្រាប់អាហារូបករណ៍១០០% លើថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានដូចជា៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ។

អាហាររូបករណ៍ទាំង៥០កន្លែងនេះ គឺជាការប្រទានជូនដោយផ្ទាល់ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជូនចំពោះលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News។

សូមបញ្ជាក់ផងដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវមធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពីសមណនិស្សិត និស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវបានទទួលការប្រោសព្រះរាជទានប្រគេន-ជូនសញ្ញាបត្រ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង៕

សិស្សនិស្សិតក្រីក្រ សូមទំនាក់ទំនងមកកាន់អង្គភាពព័ត៌មាន Fresh News ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ តាមរយៈ៖ - កញ្ញា ថាន រស្មី ទទួលបន្ទុកកិច្ចការអាហារូបករណ៍

Tel: 855 92 322 334

Telegram: https://t.me/Raksmey_FN

ដកស្រង់ពី៖Fresh New