Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ សូមប្រកាសជូនដំណឹងឲ្យបានជ្រាបថា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា

ដែលជាថ្ងៃប្រកបដោយអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ត្រូវបានសង្គ្រោះ ឱ្យរស់រានមានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍, ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ «ឈាមរបស់ខ្ញុំ ដើម្បីសង្គ្រោះជីវិតមនុស្ស» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកតទៅ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ សូមអញ្ជើញចុះឈ្មោះនៅអគ្គលេខាធិការដ្ឋានក្រសួងយុតិ្តធម៌ ឬក្រុមការងារ ស.ស.យ.ក. វិស័យយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ០១២ ៩០០ ៤៤៦ ឬ ០៧៨ ៥២២ ៥៥៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដកស្រង់ពី៖Fresh New