Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដើម្បីគាំទ្រគោលនយោបាយទស្សនាសៀមរាប! សណ្ឋាគារ «ដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេសសៀមរាប» ប្រកាសផ្តល់ថ្លៃស្នាក់នៅ អាហារ ឬរៀបចំកិច្ចប្រជុំ-សិក្ខាសាលាផ្សេងៗ

  • បោះពុម្ព

(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រគោលនយោបាយទស្សនាសៀមរាបអង្គរ សណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ ស៊ីយូអេស សៀមរាប (DRAGON ROYAL CUS Hotel) បានប្រកាសផ្តល់ថ្លៃស្នាក់នៅ ការពិសាអាហារ ឬរៀបចំកិច្ចប្រជុំ សិក្ខាសាលាផ្សេងៗ ពិសេសក្នុងឱកាសអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នំា២០២៣ ឈានចូលឆ្នាំ២០២៤។

ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការស្នាក់នៅ ពិសាអាហារ និងការរៀបចំពិធីផ្សេងៗ ដូចជា កិច្ចប្រជុំតូច-ធំ កម្មវិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ ទទួលទានអាហារសាមគ្គីជាដើម។

សណ្ឋាគារបានអំពាវនាវភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាទឹកដីសៀមរាបអង្គរដ៏ល្អត្រកាល ប្រកបដោយគុណតម្លៃវប្បធម៌ខ្ពស់ក្នុងសកលលោក និងរីករាយស្នាក់នៅ ពិសាអាហារ រៀបចំកិច្ចប្រជុំនៅសណ្ឋាគារដ្រេហ្គន រ៉ូយ៉ាល់ស៊ីយូអេសសៀមរាប៕

ដកស្រង់ពី៖Fresh New