Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញប្រកាសព័ត៌មាន ក្រោយសវនាការសំណុំរឿងជួញដូរគ្រឿងញៀន, ឧក្រិដ្ឋជន២នាក់ ត្រូវដាក់ពន្ធនាគារ ខណៈអ្នករត់ម៉ូតូឌុបម្នាក់ដែលមិនពាក់ព័ន្ធរួចផុតពីការចោទប្រកាន់

  • បោះពុម្ព

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ក្រោយក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសំណុំរឿងទាក់ទិននឹងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៤៧ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងបានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨ «ក១» ក្រ១១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនត្រូវចោទចំនួន៣នាក់ គឺ៖

*ទី១៖ ឈ្មោះ ពៅ សាលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៨០.០០០.០០០ (ប៉ែតសិបលាន)រៀល។

*ទី២៖ ឈ្មោះ ចម តារារឿង ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ៣០ (សាមសិប) ឆ្នាំ និង ពិន័យជាប្រាក់ ៥០.០០០.០០០ (ហាសិបលាន) រៀល។ ពីបទ ជួញដូរដោយខុសច្បាប់ផ្លូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី៧ ចំណុចទី៤ នៃច្បាប់ស្តីពី ការគ្រូគពិនិត្យគ្រឿងញៀន។

*ទី៣៖ ឲ្យរួចខ្លួនពីបទចោទលើជនជាប់ចោទឈ្មោះ ឃិន សារ៉ាត ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ពីបទជួញដូរ ដោយខុសច្បាប់មួវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តក្រចេះ និងខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២០ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បទល្មើសមានចែង និងផ្តន្ទាទោសតាមមាត្រា៤០ កថាខណ្ឌទី៧ ចំណុចទី៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមថា នៅពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះបានធ្វើកិច្ច ពិភាក្សាដេញដោលចំពោះមុខជនជាប់ចោទ និងបានពិនិត្យភស្តុតាង ឃើញថាពុំមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់លើឈ្មោះ ឃិន សាវ៉ត ដែលជាអ្នករត់ម៉ូតូឌុប ត្រូវបានគេជួលឱ្យទៅយកអីវ៉ាន់អនឡាញ (ONLINE) ពីមុខព្រលានយន្តហោះពោធិ៍ចិនតុង ដោយឲ្យតម្លៃឈ្នួលម៉ូតូ ចំនួន២០,០០០រៀល (ពីរម៉ឺនរៀល) ដើម្បីយកទៅឱ្យគេនៅម្ដុំគល់ស្ពានព្រែកព្នៅ ដោយមិនដឹងថាអ៊ីវ៉ាន់ នេះជាថ្នាំញៀននោះទេ៕

ដកស្រង់ពិ៖Fresh New