Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជូនដំណឹង! យានយន្តធុនធំគ្រប់ប្រភេទមានទម្ងន់លើស ១៦តោន ត្រូវផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន របស់យានយន្តធុនធំគ្រប់ប្រភេទ ដែលមានទម្ងន់សរុបលើសពី ១៦តោន លើកំណាត់ផ្លូវខេត្តលេខ៣១២ ចាប់ពី គីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវង ដោយសារកំណាត់ផ្លូវនេះត្រូវធ្វើការស្ថាបនា និងពង្រីកផ្លូវបន្ថែម។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងលេខ 4119-CAM (COL) ដើម្បីធ្វើការស្ថាបនា និងពង្រីកផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ ការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារនៅព្រំដែន វៀតណាម និងការធ្វើដំណើររបស់ប្រជាជនទៅកាន់មន្ទីពេទ្យ និងសិស្សានុសិស្សទៅសាលារៀន ឱ្យកាន់តែងាយស្រួលថែមមួយកម្រិតទៀត។ បច្ចុប្បន្នក្រុមហ៊ុនម៉ៅការកំពុងចាប់ផ្ដើមការងារស្ថាបនាផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ពីគីឡូម៉ែត្រ ២៧+៨៥០ ដល់ ២៨+៣៧២ ។

ដោយនៅត្រង់ចំណុចច្រកទ្វារឆ្លងកាត់ព្រំ ដែនអន្តរជាតិបន្ទាយចក្រី នៃផ្លូវខេត្តលេខ៣១២ ចាប់ពីគីឡូម៉ែត្រ ២៨+៣៤៨ ដល់ ២៨+៣៧២ នឹងត្រូវសាងសង់ក្រាលបេតុងសរសៃដែកនៅគន្លងផ្លូវម្ខាងម្តង និងទុកគន្លងផ្លូវម្ខាងដែលមានប្រវែង ៤ ម៉ែត្រ សម្រាប់ធ្វើចរាចរណ៍ ដែលអាចធ្វើដំណើរបានត្រឹមតែទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្តធុនតូចនិងរថយន្តដឹកទំនិញក្រោមទម្ងន់១៦តោនតែប៉ុណ្ណោះ៕

ខាងក្រោមនេះសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ៖

ដកស្រង់ពី៖Fresh New