Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគម អង្គការ ១២ស្ថាប័ន ចេញសេចក្តីថ្លែងការណ៍គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគម និងអង្គការចំនួន ១២ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងការគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោយមើលឃើញនូវសារៈសំខាន់នៃគម្រោងផ្លូវទឹកប្រវត្តិសាស្ត្រមួងនេះ ដែលពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ និងការដឹកទំនិញ ព្រមទាំងពេលវេលា ដែលបានប្រសិទ្ធិនាមថា ព្រែកជីកហ្វូណន-តេជោ ដែលជាផ្លូវនាវាចរតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់សមាគម និងអង្គការចំនួន ១២ស្ថាប័ន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សមាគម និងអង្គការ១២ស្ថាប័ន ក៏សម្តែងនូវការសោកស្តាយចំពោះវិទ្យុអាស៊ីសេរី ដែលតែងតែផ្សាយបង្អាក់ការដំណើរការជីកព្រែកហ្វូណន-តេជោ និងបានអះអាងថា នេះជាទង្វើប្រឆាំងទៅនឹងផលប្រយោជន៍ជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងដើម្បីអភិវឌ្ឍជាតិឲ្យបានរីកចម្រើន។

សមាគម និងអង្គការចំនួន ១២ស្ថាប័ន បានបន្ថែមថា គ្មានហេតុផលណាដែលក្នុងនាមយើងជាខ្មែរ ទៅប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោនេះទេ ការលើកយកហេតុផលរបស់វិទ្យុអាស៊ីសេរី មិនឆ្លុះបញ្ចាំងពីការពិតឡើយ។

សមាគម អង្គការ១២ស្ថាប័ន សូមអំពាវនាវដល់វិទ្យុអាស៊ីសេរី បញ្ឈប់សកម្មភាពបំផ្លាញដល់ប្រយោជន៍ជាតិដើម្បីតែប្រាក់ខែបន្តិចបន្តួចដែលទទួលបានពីបរទេស សូមឱ្យរួមគ្នាមកក៏សាងសង្គមជាតិឱ្យរុងរឿងរីកចម្រើនវិញ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរបស់សមាគម និងអង្គការចំនួន ១២ស្ថាប័ន៖

ដកស្រង់ពី៖Fresh New