Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធនៃសម្ពាធទាបដែលស្ថិតនៅលើប្រទេសថៃ។ ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖

* សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៥ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប ៖

* សីតុណ្ហភាពអប្បបរមាពី១៨-២២°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C

* នៅថ្ងៃទី១១-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖

* សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

* រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕

ដកស្រង់ពី៖Fresh New