Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនជាមួយគ្នានោះខ្យល់មូសុងឦសានបន្តបង្កើនឥទ្ធិពលនិងល្បឿនបក់មកលើកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសានធាតុអាកាសត្រជាក់នៅពេលព្រឹក។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី២០-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

⁃ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខេត្តប៉ៃលិន ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៩°C។

២-តំបន់ខ្ពង់រាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី១៧-២៥°C សីតុណ្ហភាពអតិបរមាពី៣២-៣៥°C

⁃ នៅថ្ងៃទី១២-១៣ ខែកុម្ភៈ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៧-១៩°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

⁃ រលកសមុទ្រមានកម្ពស់ពី០,៧៥-១,៧៥ម៉ែត្រ៕

ដកស្រង់ពី៖Fresh New