Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តឧត្តរមានជ័យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»រយះពេល៤ថ្ងៃនេះ រដ្ឋបាលខេត្តនឹងមានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ បូរាណរាំកំសាន្ត រួមជាមួយនឹងការចូលរួមរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក ក្នុងការប្រកុំតន្ត្រីសម័យ ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកំសាន្តកុមារ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤តទៅ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖

ដកស្រង់ពី៖Fresh New