Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងស្ដីពីការគ្រប់គ្រងដីអាងមេទឹកភ្ទា ស្ថិតក្នុងភូមិសាស្ត ឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស

  • បោះពុម្ព

(កំពង់ចាម)៖ ថ្មីៗនេះ មានបាតុភាពកើតឡើងនូវទំនាស់ក្នុងចំណោមប្រជាពលរដ្ឋមួយចំនួន ក្នុងឃុំខ្ចៅ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម លើករណីនៃការទន្ទ្រានប្រើប្រាស់ដី និងទឹកក្នុងអាងមេទឹកភ្ន ដែលបណ្តាលមកពីប្រជាពលរដ្ឋបានទន្ទ្រានប្រើប្រាស់អាស្រ័យ៍ផលដីក្នុងអាងមេទឹកភ្ទា តាំងពីក្រោយ ឆ្នាំ១៩៧៩ ហើយចេះតែរីករាលដាល នឹងមានករណីលក់-ទិញបន្តគ្នាថែមទៀតផង។

កាលពីខែកញ្ញ ឆ្នាំ២០២៣ រដ្ឋបាលស្រុកកងមាស បានចេញសេចក្ដីណែនាំរួចហើយ ក្នុងន័យបញ្ជាក់ថាអាងមេទឹកភ្ទា គឺជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយមិនអនុញ្ញាត និងមិនទទួលស្គាល់ការទិញលក់ដីដែលបានទន្ទ្រាន ក្នុងបាតអាងមេទឹកភ្លោះ នេះឡើយ។ ឆ្លើយតបនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាមសូមបញ្ជាក់បន្ថែមសាជាថ្មីថាអាងមេទឹកភ្ទា គឺជាទ្រព្យ សម្បត្តិរបស់រដ្ឋ ដែលត្រូវរក្សាទុកដើម្បីជាប្រយោជន៍សាធារណៈរបស់ប្រជាជនរស់នៅតំបន់ជុំវិញ។

ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធានការបន្ទាន់សំដៅធ្វើការគ្រប់គ្រងដ៏អាងមេទឹកភ្ងា ដូចខាងក្រោម៖

*ទី១៖ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម និងរដ្ឋបាលស្រុកកងមាស ត្រូវសហការគ្នា ធ្វើការចុះបញ្ជីដីអាងមេទឹកក្ត ដោយដាក់ក្រោមការគ្រប់គ្រងរបស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ជាប្រញ៉ាប់។

រដ្ឋបាលស្រុកកងមាស ត្រូវធ្វើសេចក្តីជូនដំណឹងជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងឲ្យបានមុនយ៉ាង ហោចណាស់១សប្តាហ៍ អំពីការចុះបញ្ជីដីអាងមេទឹកភ្ទា នេះជាសម្បត្តិរបស់រដ្ឋ ដោយរំលេចអំពីទោសទណ្ឌ នៃបទបញ្ញត្តិច្បាប់ចំពោះជនណាដែលប៉ុនប៉ងកាន់កាប់ដីអាងមេទឹកនេះ។

*ទី២៖ ហាមដាច់ខាត នូវការទន្ទ្រានថ្មី ដើម្បីកាន់កាប់ ឬអាស្រ័យផលដីអាងមេទឹកបន្ថែមទៀត ព្រមទាំង មិនអនុញ្ញាតឲ្យមានការជីកកកាយ ឬកែប្រែដីបាតអាងមេទឹកដោយគ្មានច្បាប់អនុញ្ញាតឡើយ។

ចំពោះផ្ទៃដីបាត អាងដែលប្រជាពលរដ្ឋបានទន្ទ្រាន និងអាស្រ័យផលកន្លងមកហើយ មិនអនុញ្ញាតឲ្យធ្វើការទិញ-លក់ ឬធ្វើការ ផ្ទេរកម្មសិទ្ធិបន្តបានឡើយ នឹងត្រូវប្រគល់ជូនរដ្ឋវិញដោយគ្មានល័ក្ខខ័ណ្ឌ នៅពេលដែលខ្លួនលែងមានតម្រូវការ អាស្រ័យផលបន្ត ឬនៅពេលរដ្ឋមានតម្រូវការដើម្បីធ្វើការអភិវឌ្ឍ។

៣)សូមអំពាវនាវប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលដី និងទឹកនៃអាងមេទឹកត្ដាទាំងអស់ រួមគ្នាគាំទ្រដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកនេះជាសម្បត្តិរដ្ឋតទៅ។

ករណីមានការរារាំងដល់ដំណើរការចុះបញ្ជីតំបន់អាងមេទឹកភ្ទានេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬប្រជាជន រដ្ឋបាលខេត្តនឹងពិនិត្យអនុវត្តច្បាប់ចំពោះជនល្មើសដោយគ្មានការលើកលែងឡើយ៕

ដកស្រង់ពី៖Fresh New