Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេចក្ដីជូនដំណឹងថ្ងៃទី១៦ខែកក្កដាឆ្មាំ២០១៧ ស្ដីពីស្ថានភាពអាកាសធាតុនិង និងកម្ពស់ទឹកទន្

  • បោះពុម្ព

 

សេចក្ដីជូនដំណឹងថ្ងៃទី១៦ខែកក្កដាឆ្មាំ២០១៧ ស្ដីពីស្ថានភាពអាកាសធាតុនិង និងកម្ពស់ទឹកទន្នេ

 

បន្ទាប់ពីបានធ្វើការតាមដាន លើស្ថានភាពអាកាសធាតុ និងស្ថានភាបកម្ពស់ទឹកទន្លេរួចមក ក្រសួង

ធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់  សាធារណជន  ឲ្យបានជ្រាបថា កូនព្យុះឈ្មោះតាទ្យាស(TS TALAS)ដែលជាព្យុះទី ៤ ប្រចាំឆ្មាំ២០១៧នេះ  បានកើតឡើង និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ កូនព្យុះនេះ នឹងរំកិលខ្លូនចូលទៅឈូងសមុទ្រកុងតឹង រួច បន្ត ដំណើរទៅដល់តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នាថ្ងៃទី១៧ ខែ កក្កដា ឆ្មាំ ២០១៧។កូនព្យុះតាឡាស ក៍នឹងភ្ជាប់ខ្លូនទៅនឹងប្រព័ន្ធសម្ពាធទាប  (ITCZ)    ហើយបន្តលាតសន្ទឹង   កាត់ពីលើអាង

ទន្លេមេគង្គ។ ឥទ្ធិពលរបស់កូនព្យុ តាឡាស និងប្រព័ន្ធសម្ពាធទាប និងបង្កឲ្យមានភ្លៀងច្រើននៅអាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ពិសេសចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៧។ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយរហូតដល់ ថ្ងៃទី ២៥ ខែកក្កដា ឆ្មាំ២០១៧។

            ការធ្លាក់ភ្លៀងដូចបានជម្រាបជូនខាងលើ និងបង្កឲ្យទឹកទន្លេមេគង្គ  ទន្លេបាសាក់ ទន្លេសាបនិងទឹកក្នុងបឹងទន្លេសាប បន្តកើនឡើងជាបន្តបន្ទាប់។ យោងតាមការព្យាករ ទឹកទន្លេនឹងមានស្ថានភាព ដូចខាងក្រោម៖

            -ក្នុងរយៈពេល៤-៥ ថ្ងៃ  ខាងមុខ ទឹកទន្លេមេគង្គ នឹងបន្តឡើង  ជាលំដាប់។ បើទោះបីជាការ

កើនឡើងនេះ មិនទាន់ឈានទៅដល់កម្រិតកម្ពស់ដែលត្រូវប្រឹងប្រយ័ត្ន តែទឹកជំនន់អាចនឹង         ធ្វើឲ្យលិចតំបន់ទំនាបមូយចំនូន ដែលស្ថិតនៅអមសងខាងដងទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម។

-ចំពោះទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកទន្លេក៏នឹងបន្តកើនឡើង ជាបន្តបន្ទាប់ផងដែរ។

        សេចក្កីដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើនការយកចិត្តទុកដាកប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកទន្លេដែលបន្តហក់ឡើងនាពេលនេះ។ ជាមូយគ្នានេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាកសិកររូសរាន់ក្នុងការប្រមូលកសិផលឲ្យបានទាន់ពេលវេលា។ ដោយឡែកចំពោះបងបង្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រក៏សូមបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។