Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សភាប្រទេសឡាវ ជ្រើសរើសលោក Thongloun ជាប្រធានាធិបតីថ្មី

  • បោះពុម្ព

សម័យប្រជុំបើកជាផ្លូវការនីតិកាលទី ៩ នៃរដ្ឋសភាឡាវ កាលពីព្រឹកថ្ងៃច័ន្ទ បានបោះឆ្នោតជ្រើសរើសលោក Thongloun Sisoulith អគ្គលេខាធិការគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបដិវត្តឡាវ ជាប្រធានាធិបតីថ្មីរបស់ប្រទេសមួយនេះ ជំនួសលោក Bounnhang Vorachit ។

បន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតីលោក Thongloun បានប្តេជ្ញាថា នឹងធ្វើការយ៉ាងសកម្មជាមួយគណបក្ស មេដឹកនាំរដ្ឋ និងប្រជាជនឡាវ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថេរភាពកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។

លោក ក៏បានសន្យាគោរពរដ្ឋធម្មនុញ្ញ និងច្បាប់នានា ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនឡាវ។ សម័យប្រជុំសម្ពោធ ធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍របស់ឡាវ ក៏បានបោះឆ្នោតជ្រើសរើសលោក Phankham Viphavanh ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនបដិវត្តឡាវ ដើម្បីធ្វើជានាយករដ្ឋមន្ត្រីឡាវ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។