Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទួគី ចេញដីកាចាប់ខ្លួនសម្រាប់បុគ្គលិកយោធាជាង ៥០០ នាក់ជុំវិញការធ្វើរដ្ឋប្រហារមិនបានសម្រេច

  • បោះពុម្ព

ព្រះរដ្ឋអាជ្ញាទួគី បានចេញដីកាសម្រេចឃុំខ្លួនបុគ្គលិកយោធាចំនួន ៥៣២ នាក់ ពីបទមានទំនាក់ទំនងទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់រៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងឆ្នាំ ២០១៦ ។

បើតាមទីភ្នាក់ងារ Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា អង្គភាពប៉ូលីស បានបើកប្រតិបត្តិការនៅក្នុងខេត្តចំនួន ៦២ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ដឹកនាំដោយព្រះរដ្ឋអាជ្ញាប្រចាំទីក្រុង Istanbul និង Izmir ។

ព្រះរដ្ឋអាជ្ញា បានសន្និដ្ឋានថា ជនសង្ស័យមានទំនាក់ទំនងជាមួយបណ្តាញដែលដឹកនាំដោយបព្វជិតទួគី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក Fethullah Gulen ។

បុគ្គល ដែលត្រូវបានកំណត់គោលដៅក្នុងប្រតិបត្តិការនោះ រួមមានទាហាន ៤៥៩ នាក់ ដែលមានភារកិច្ច និងនិស្សិតសាលាយោធា ដែលត្រូវបានបណ្តេញចេញ។ រដ្ឋាភិបាលទួគី បានដាក់ការបន្ទោសលើលោក Gulen និងបណ្តាញរបស់លោក ដែលបានធ្វើជាមេក្លោងក្នុងការរៀបចំផែនការធ្វើរដ្ឋប្រហារ កាលពីខែកក្កដាឆ្នាំ ២០១៦ ដែលក្នុងនោះមនុស្ស ២៥០ នាក់ ត្រូវបានសម្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ-ម្សិលមិញ។