Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាលីបង់ ចោទប៉ាគីស្ថាន អនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន

  • បោះពុម្ព

 រដ្ឋមន្ត្រីការពារជាតិស្ដីទី នៃរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ថា ប៉ាគីស្ថាន បានអនុញ្ញាត ឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពវាយប្រហារ ក្នុងទឹកដីអាហ្វហ្កានីស្ថាន។

លោក ថ្លែងបែបនេះនៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការបញ្ជាក់ថា យន្ដហោះដ្រូនអាមេរិក បានហោះចូលទឹកដីអាហ្វហ្កានីស្ថាន តាមប៉ាគីស្ថាន។

សូមបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថាន ក៏ធ្លាប់បានច្រានចោលផងដែរ នូវការចោទប្រកាន់ខាងលើរបស់រដ្ឋាភិបាលតាលីបង់ បន្ទាប់ពីយន្ដហោះដ្រូនអាមេរិក ត្រូវបានគេរាយការណ៍ថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសក្នុងទីក្រុងកាប៊ុល កាលពីខែកក្កដាកន្លងទៅ ដោយបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា Ayman al-Zawahiri នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។