Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំបន់អឺរ៉ុប ទំនងជានឹងឈានចូលក្នុងរលកឆ្លងកូវីដ ១៩ ថ្មីមួយទៀត

  • បោះពុម្ព

អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្កា និងគ្រប់គ្រងជំងឺឆ្លង (ECDC) បាន ឲ្យដឹងកាលពីថ្ងៃពុធថា រលកមួយទៀតនៃការឆ្លងជំងឺកូវីដ ១៩ ប្រហែលជាកំពុងចាប់ផ្តើមក្នុងតំបន់អឺរ៉ុប ខណៈ ករណីឆ្លង ចាប់ផ្តើមរាលដាលពាសពេញតំបន់។

ទិន្នន័យតាមតំបន់របស់ WHO បានបង្ហាញថា មានតែតំបន់អឺរ៉ុបប៉ុណ្ណោះ ដែលបានកត់ត្រាពីការកើនឡើងនៃករណីឆ្លងកូវីដ ១៩ គិតត្រឹមថ្ងៃទី២ ខែតុលានេះ ដោយបានកើនឡើង ៨% ពីសប្តាហ៍មុន។ អ្នកជំនាញផ្នែកសុខភាពសាធារណៈ បានព្រមានថា ភាពចុះខ្សោយនៃការដំណើរការចាក់វ៉ាក់សាំង និងការច្របូលច្របល់លើប្រភេទវ៉ាក់សាំង ទំនងជាកំណត់ការបង្កើនប្រសិទ្ធភាពក្នុងតំបន់។

សូមបញ្ជាក់ថា WHO និង ECDC បានកត់សម្គាល់ថា មនុស្សរាប់លាននាក់នៅទូទាំងទ្វីបអឺរ៉ុប នៅតែមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហស្បតិ៍។