សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម” កំពុងពិនិត្យនៅសភា
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
ភ្នំពេញៈ ក្រសួងរ៉ែ និង ថាមពល និង សភា កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ បានកំពុងធ្វើការពិភាក្សាជាមួយនឹងគណកម្មការជំនាញសភាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម”។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី
“ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម”
ជាមួយគណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា។
សូមជម្រាបជូនផងដែរថា សេចក្តីព្រាងច្បាប់ខាងលើ ដែលជាសំណើរបស់ក្រសួងរ៉ែនិងថាមពល ត្រូវបានទទួលការអនុម័តដោយគណៈរដ្ឋមន្ត្រីនាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័ត៕
ដកស្រង់ពី៖ រស្មីកម្ពុជា