បណ្តាញសង្គម

សេចក្តីព្រាងច្បាប់​ស្តីពី “​ការអនុម័ត​យល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​” កំពុង​ពិនិត្យ​នៅ​សភា​

ភ្នំពេញៈ ក្រសួងរ៉ែ និង ថាមពល និង សភា កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ បានកំពុងធ្វើការពិភាក្សាជាមួយនឹងគណកម្មការជំនាញសភាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម”។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី

“ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម”

ជាមួយគណៈកម្មការរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា។

សូមជម្រាបជូនផងដែរថា សេចក្តីព្រាងច្បាប់ខាងលើ ដែលជាសំណើរបស់ក្រសួងរ៉ែនិងថាមពល ត្រូវបានទទួលការអនុម័តដោយគណៈរដ្ឋមន្ត្រីនាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបញ្ជូនទៅស្ថាប័ននីតិប្បញ្ញត្តិពិនិត្យ និងអនុម័ត៕

ដកស្រង់ពី៖ រស្មីកម្ពុជា