Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រីរាជទម្ងន់ ៩០គីឡូក្រាម ជាប់ដាយនៅសង្កាត់ គីឡូម៉ែត្រលេខ៦

  • បោះពុម្ព

ភ្នំពេញ៖ ត្រីរាជទម្ងន់ ៩០គីឡូក្រាម ប្រវែង ២ម៉ែត្រ ៦តឹក មួយក្បាល បានជាប់ដាយ នៅដងទន្លេសាប ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

បន្ទាប់ពីទទួល បានព័ត៌មាននេះភ្លាមៗ លោក អេង ជាសាន ប្រធានរដ្ឋបាល ជលផល បានដឹកនាំមន្រ្តី របស់ខ្លួន ចុះ ទៅដោះយកត្រីរាជនេះ ចេញពីដាយ និងលែងទៅក្នុង ទឹកភ្លាមៗផងដែរ ។

មន្រ្តីជលផល បានឲ្យដឹងថា ត្រីរាជ ជាត្រីទឹកសាប មួយប្រភេទ ដែលកម្រ ហើយប្រឈម ការផុតពូជផងដែរ។ ការ ដោះលែងត្រីរាជ នាព្រឹកមិញនេះ ក៏មានការចូលរួមពីលោក ហ្សេត សាស្រ្តាចារ្យ ផ្នែកអភិរក្ស សត្វមកពីសាកលវិទ្យា ល័យនៀវ៉ាដា នៅសហរដ្ឋអាម៉េរិក ផងដែរ ៕ 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល