Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀមអាវភ្លៀងឲ្យហើយ! ចាប់ពីថ្ងៃនេះកម្ពុជានឹងធ្លាក់ភ្លៀងខ្លាំងទូទាំងប្រទេស

  • បោះពុម្ព

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមពីព្យុះ Tembin នាព្រឹកនេះថា ព្យុះ Tembin នឹងធ្វើដំណើរដល់ឆ្នេរប្រទេសវៀតណាម នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រួចបន្តដំណើរមកកាន់តំបន់ដីសណ្ដរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។

ព្យុះនេះ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឲ្យមានខ្យល់បក់បោកខ្លាំង លាយឡំជាមួយភ្លៀងខ្លាំងនៅផ្ទៃសមុទ្រ និងតំបន់ឆ្នេរ។ ព្យុះនេះក៏នឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា។ដូចនេះអ្នកធ្វើដំណើរតាមសមុទ្រ ជាពិសេសអ្នកនេសាទ គួរផ្អាកសកម្មភាព ចាប់ពីល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រហូតដល់ស្ថានភាពអាកាសធាតុ បានល្អប្រសើរវិញ៕

ដកស្រង់ពី៖Sabay