Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១០ឆ្នាំហើយមិនធ្លាប់ជួប! ក្នុងពេល ៣ខែ Sony លក់ទូរសព្ទបានមិនដល់ ៥០ម៉ឺនគ្រឿង

  • បោះពុម្ព

Sony បានបញ្ចេញរបាយការណ៍ចំណូលសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ (គិតចាប់ពីខែមករា ដល់ខែមីនា) ដែលលទ្ធផលគឺអាចលក់ស្មាតហ្វូនបានត្រឹម ៤០ម៉ឺនគ្រឿងក្នុងអំឡុងពេល ៣ខែនេះ ជាចំនួនលក់ទាបបំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។

ចំនួនលក់នៅត្រីមាសទីមួយមានការធ្លាក់ចុះ ៦៤% ធៀបនឹងពេលដូចគ្នាកាលឆ្នាំ ២០១៩។ របាយការណ៍ក៏បានឲ្យគេឃើញច្បាស់អំពីស្ថានភាពក្រុមហ៊ុន Sony នៅឆ្នាំ ២០១៩ ដែលពេញមួយឆ្នាំគេអាចលក់ស្មាតហ្វូនបានត្រឹម ៣,២លានគ្រឿង។

ធៀបនឹងឆ្នាំ ២០១៨ ចំនួនលក់សរុបមាន ៦,៥ លានគ្រឿង។ទោះបីជាចំនួនលក់ស្មាតហ្វូនមិនឃើញសញ្ញាវិជ្ជមានក៏ដោយចុះ ក៏ Sony បន្តធ្វើឲ្យជំនួញស្មាតហ្វូនរបស់ខ្លួនមានជីវិតជីវា តាមរយៈការប្រកាសចេញ Xperia 1 II និង Xperia 10 II ដែលរំពឹងថាចេញលក់លើទីផ្សារទូលំទូលាយចាប់ពីខែមិថុនា៕

ដកស្រង់ពី៖sabay