Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះតម្លៃ Honda Scoopy Club12 ឆ្នាំ២០២២ Smart Key កំពុងលក់នៅហាង

  • បោះពុម្ព

Honda Scoopy ស៊េរីឆ្នាំ២០២២ ប្រើសោ Smart Key មានការរចនាតែមថ្មី ប្លែក និងមានពណ៌ស្រស់ស្អាតមើលទៅកាន់តែមានភាពលេចធ្លោ និងបំពាក់ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាលនៃភ្លើងស៊ីញ៉ូទាំងពីរ។

ក្នុងកញ្ចក់កុងទ័រ បង្ហាញព័ត៌មានដល់អ្នកបើកបរដូចជា កម្រិតសាំង នាឡិកា ចម្ងាយបើកបរ ការប្តូរប្រេងម៉ាស៊ីន និងសញ្ញាបង្ហាញពីការប្រើ Idling Stop ជាដើម។ សម្រាប់តម្លៃលក់បច្ចុប្បន្ននៅតាមហាងមួយចំនួន Honda Scoopy Club12 ឆ្នាំ២០២២ Smart Key ថៃមានតម្លៃខ្ទង់ ២ ៨៥០ដុល្លារ។ ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ មានឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយមានរន្ធ USB

។ ចំណែកឃ្លុបខាងក្រោមកែប គឺធំទូលាយ ចំណុះ ១៥,៤លីត្រ អាចដាក់មួកសុវត្ថិភាពបាន១។ វាប្រើប្រាស់ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់មកជាមួយប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ៕

ដកស្រង់ពី៖Sabay