Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ះគ្នាពីរលើក ឥឡូវនេនទុំ ច្បិចយកក្បួន ព្រហ្ម ម៉ាញ ទៅបន្ថែមរសជាតិចម្រៀងពីរបទថ្មីទៀត

  • បោះពុម្ព

តារាចម្រៀងរ៉េប សម្បូរវោហារលោក ទី ទុំ ហៅនេនទុំ ត្រៀម Original song ចំនួន ២បទ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣។

អ្វីដែលកាន់តែពិសេសក្នុងបទចម្រៀងទាំងនេះ គឺលោកបានច្បិចយកគំនិត និងបទពិសោធន៍លេងពាក្យជួនល្អៗរបស់សិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ទៅបន្ថែមរសជាតិទៀតផង។ បន្ទាប់ពីប៉ះគ្នាពីរលើក ក្នុងបទ“ពូ ក្មួយ ចង់បានប្រពន្ធ” និងបទ“តុងទីន វ័ណ្ឌក” សម្រាប់បញ្ចូលក្នុងខ្សែភាពយន្ដរឿង "លោកគ្រូប្រពន្ធល្អ” នេនទុំ និងលោកព្រហ្ម ម៉ាញ ត្រូវបានមហាជនកោតសរសើរកាន់តែខ្លាំងនូវសំនួនវោហារមិនចេះរីងស្ងួតរបស់លោកទាំងពីរ។

ក្នុងឱកាសសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ដមួយ នាផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗនេះ នេនទុំ បានប្រាប់Sabay ថា ចំពោះបទក្រោយៗលោកត្រូវបង្កើនការប្រុងប្រយ័ត្នលើពាក្យជួន ហើយក៏ត្រូវសរសេរឲ្យកាន់តែលម្អិតមុនយកទៅចម្រៀង ព្រោះឆ្លងតាមបទពិសោធន៍ជាមួយលោក ព្រហ្ម ម៉ាញ ដែលជាអ្នកពូកែខាងចាប់ពាក្យជួន គឺលំបាកមែនទែន តែចម្រៀងចេញទៅមានគុណភាព។

ដោយមើលឃើញសន្ទុះ នៃការគាំទ្រលើបទចម្រៀងដែលលោកច្រៀងរួមគ្នាជាមួយលោក ព្រហ្ម ម៉ាញ នេះហើយ ទើបជំរុញឲ្យលោកកាន់តែមានកម្លាំងចិត្ដផលិតបទចម្រៀងដោយបញ្ចូលឃ្លោងឃ្លាសុទ្ធតែជាពាក្យជួនល្អៗទៅក្នុងចម្រៀងទាំងពីរបទដែលនឹងត្រូវចេញអំឡុងពេលប្រជានខ្មែរសប្បាយរីករាយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។ ចម្រៀងទាំងពីរបទ គឺទី១ បទ"ខ្ញុំចង់មានស្នេហា" និងបទទី២ "I can’t sleep without you”៕

 

 

 

ដកស្រង់ពី៖ Sabay